Posts

Showing posts from March, 2021

របៀបថែរក្សាភ្នែកសម្រាប់អ្នកធ្វើការច្រើនជាមួយកុំព្យូទ័រ

Image
សព្វថ្ងៃនេះ បុគ្គលិកការិយាល័យភាគច្រើន ត្រូវការប្រើប្រាស់កុំព្យូទ័រជាប្រចាំ។ ការប្រើប្រាស់កុំព្យូទ័រច្រើនម៉ោងជារៀងរាល់ថ្ងៃ អាចបណ្តាលឲ្យភ្នែកឈឺ ឬអាចរបួសភ្នែក។ វាអាចបណ្តាលឲ្យភ្នែករបស់អ្នកមើលមិនច្បាស់ មានអារម្មណ៍ថាឈឺភ្នែក និងពិបាកក្នុងការសម្របទៅនឹងពន្លឺផ្សេងៗ។ ខាងក្រោមនេះគឺជាវិធីថែទាំភ្នែករបស់អ្នកពីរោគសញ្ញាទាំងនេះ៖ ១. ទុកពេលឲ្យភ្នែករបស់អ្នកសម្រាក អ្នកគួរតែក្រោកចេញពីតុធ្វើការរបស់អ្នក ដើម្បីសម្លឹងមើលអ្វីដែលនៅឆ្ងាយពីអ្នកប្រហែលជា ១០វិនាទី រហូតដល់ភ្នែករបស់អ្នកអាចមើលចំណុចនៅឆ្ងាយៗបាន និងឲ្យភ្នែកអ្នកសម្រាក។ ២. ធ្វើចលនាភ្នែក ប្រសិនបើអ្នកអង្គុយមុខកុំព្យូទ័ររយៈពេលវែង ហើយមិនមានពេលអាចដើរទៅណាបាន អ្នកអាចធ្វើចលនាភ្នែករបស់អ្នកទៅតាមទិសទ្រនិចនាឡិកា ធ្វើចលនាពីឆ្វេងទៅស្តាំ ពីលើចុះក្រោម។ ធ្វើបែបនេះ ៣ដងសម្រាប់ចលនានីមួយៗដើម្បីឲ្យភ្នែករបស់អ្នកសម្រាក។ ៣. រក្សាសំណើមភ្នែក មនុស្សភាគច្រើនដែលផ្តោតអារម្មណ៍ខ្លាំងទៅលើការងារ មិនសូវបានព្រិចភ្នែកញឹកញាប់ ទេដូចនេះធ្វើឲ្យភ្នែករបស់អ្នកស្ងួត។ អ្នកអាចធ្វើឲ្យភ្នែករបស់អ្នកមានសំណើមវិញដោយការព្រិចភ្នែកឲ្យបានញឹកញាប់ ឬអាចប្រើប្រាស់សូលុយស្យុងបន្តក់ភ្នែកដើម្បីផ្សើមភ្នែកអ្នក។ អ្នកត្រូ...

បញ្ហាភ្នែកដែលកើតឡើងជាញឹកញាប់

Image
ជំពូក: បញ្ហាពាក់ព័ន្ធជាមួយភ្នែកនិងគំហើញ ការថែទាំជាមូលដ្ឋានសម្រាប់ភ្នែក ភាពអាសន្ននិងរបួសពាក់ព័ន្ធនឹងភ្នែក ភ្នែកក្រហម និងភ្នែកឈឺ បញ្ហាភ្នែកដែលកើតឡើងជាញឹកញាប់ ជំងឺដែលអាចប៉ះពាល់ដល់ភ្នែក គំហើញចុះខ្សោយ និងវ៉ែនតា ថ្នាំពេទ្យ ជំងឺភ្នែកឡើងបាយ កូនក្រមុំភ្នែកគ្របដោយស្រទាប់ពណ៌ស កញ្ចក់ភ្នែកគឺជាផ្នែកថ្លាមួយស្ថិតនៅក្នុងភ្នែកដែលចាប់ពន្លឺពីខាងក្រៅមកដើម្បីឲ្យភ្នែកឃើញរូបភាពនានា។ នៅពេលមនុស្សកាន់តែចាស់ កញ្ចក់ភ្នែកអាចនឹងឡើងស្រអាប់ ធ្វើឲ្យបាំងពន្លឺមិនឲ្យផ្លាតចូល និងបណ្តាលឲ្យបាត់បង់គំហើញបន្តិចម្តងៗ ហើយចុងក្រោយគឺពិការភ្នែក។ ការឡើងស្រអាប់នេះ ជួនកាលឃើញជាចំណុចពណ៌ប្រផេះនៅលើភ្នែក ហៅថាភ្នែកឡើងបាយ។ ជំងឺភ្នែកឡើងបាយកើតឡើងញឹកញាប់លើមនុស្សចាស់ ប៉ុន្តែក៏អាចកើតលើទារកនិងកុមារផងដែរ។ ដើម្បីពន្យារពេលការវិវឌ្ឍន៍នៃជំងឺភ្នែកឡើងបាយ: កុំជក់បារី ពាក់មួកដែលអាចការពារភ្នែកពីពន្លឺថ្ងៃខ្លាំង ស្ត្រី និយាយ “យើងនិយាយថា ៖ “បើមានសក់ស្កូវ ត្រូវពិនិត្យមើលភ្នែកពណ៌ប្រផេះ”។ យើងលើកទឹកចិត្តមនុស្សចាស់ដែលមានជំងឺភ្នែកឡើងបាយ ឲ្យទទួលការវះកាត់ដើម្បីស្តារគំហើញឡើងវិញ។ បុគ្គលិកសុខាភិបាលអាចសម្គាល់អ្នកជំងឺភ្នែកឡើងបាយ និងណែនាំប្រាប់ពីកម្មវិធីនិងមន្ទីរពេទ...

មិនចង់ឲ្យស្បែកមុខ កាន់តែឡើងប្រេង គួរចៀសពីរបៀបថែរក្សា ៤ យ៉ាងនេ

Image
តាមការណែនាំ របស់គ្រូពេទ្យជំនាញ បានបង្ហាញថា សម្រាប់អ្នកដែលមានប្រភេទស្បែកមុខប្រេង គួរចៀសឲ្យឆ្ងាយពីរបៀបថែរក្សាស្បែក ៤យ៉ាង ដូចខាងក្រោមនេះ។ ពុំដូច្នោះទេ ស្បែកមុខនឹងកាន់តែយ៉ាប់យ៉ឺន មិនអាចប្រសើរឡើងបានឡើយ។ ១. ហ្វូមលាងមុខដែលមានសារធាតុសកម្មខ្លាំងពេក មានមនុស្សមួយចំនួនយល់ច្រឡំថា ផលិតផលលាងសម្អាតផ្ទៃមុខ ត្រូវតែមានសារធាតុផ្សំសកម្មខ្លាំងៗ ទើបអាចលាងជម្រះបានស្អាតល្អ។ ផ្ទុយទៅវិញ ផលិតផលទាំងនោះ នឹងធ្វើឲ្យស្បែកស្ងួត បាត់បង់ប្រេងធម្មជាតិ បណ្តាលឲ្យស្បែកពិបាកនឹងផលិតប្រេងមកវិញ ថែមទាំងបង្កកាខូតខាត ចុះខ្សោយ និងឆាប់ប្រតិកម្មដល់ស្បែកទៀតផង។ ២. ផលិតផលដែលមានផ្ទុកជាតិអាល់កុល គ្រប់ផលិតផល ដែលមានផ្ទុកប្រភេទជាតិអាល់កុល ៤០ អាល់កុសអេតាណុល អាល់កុល isopropyl... សុទ្ធសឹងតែជាអ្វី ដែលអ្នកគួរចៀសវាង។ ដោយសារសារធាតុទាំងនោះ ងាយនឹងបង្កឲ្យស្បែកស្ងួតខ្លាំង និងពិបាកក្នុងការផលិតប្រេងធម្មជាតិលើមុខ។ លើសពីនេះទៅទៀត អ្នកអាចនឹងមានអារម្មណ៍ ដូចជាស្អិតលើស្បែកមុខ ហើយវាក៏អាចបណ្តាលទៅជាការកើតមុន។ ៣. ប្រើហ្វូមលាងមុខស្រាលពេក ប្រើផលិតផលលាងមុខដែលមានសារធាតុផ្សំខ្លាំងពេកក៏មិនល្អ រីឯស្រាលពេក ក៏មិនល្អដូចគ្នា។ គ្រូពេទ្យជំនាញ បានណែនាំឲ្យអ្នកមានស្បែកមុខ...

ប្រើគ្រីមលាបមុខថ្លៃយ៉ាងណាក៏មិនទទួលបានផល មកពីហេតុផល ៥ យ៉ាងនេះ

Image
ប្រើគ្រីមលាបមុខថ្លៃយ៉ាងណាក៏មិនទទួលបានផល មកពីហេតុផល ៥ យ៉ាងនេះ ចំណាយទាំងពេលវេលា ចំណាយទាំងលុយជាច្រើន ទៅលើគ្រីមលាបមុខ ប៉ុន្តែនៅតែមិនទទួលបានផលដូចគេសោះ។ តើបណ្តាលមកពីមូលហេតុអ្វីទៅ?ចង់ដឹងកាន់តែច្បាស់ មូលហេតុទាំង ៥ខាងក្រោមនេះ នឹងធ្វើឲ្យអ្នកអស់ចម្ងល់។ ១. លាបមិនបានត្រឹមត្រូវតាមការណែនាំ មុនពេលប្រើប្រាស់គ្រីមលាបមុខណាមួយ គួរមានការប្រុងប្រយ័ត្ន និងព្យាយាមអនុវត្តឲ្យបានត្រឹមត្រូវតាមការណែនាំ។ ឧទាហរណថា អ្នកប្រើគ្រីមពេលថ្ងៃ យកទៅលាបនៅពេលយប់ នោះវានឹងបង្កទៅជាកើតមុន និងមិនទទួលបានប្រសិទ្ធិភាពជាដើម។ ២. កម្តៅគ្រីមដោយញីនឹងម្រាមដៃថ្នមៗ មុនពេលលាបនៅលើមុខ នេះជាអ្វីដែលភាគច្រើនអ្នកបានមើលរំលង ប៉ុន្តែវាជាវិធីមួយដ៏ល្អបំផុត។ ជាពិសេសសម្រាប់គ្រីមលាបមុខ ដែលអាចផ្តល់សំណើមនិងមានជាតិប្រេង ការកម្តៅដោយញីនឹងម្រាមដៃថ្នមៗ មុនពេលលាប ជារឿងចាំបាច់ដើម្បីធ្វើឲ្យគ្រីមជ្រាបចូលទៅក្នុងស្បែកបានល្អ ហើយកុំភ្លេចធ្វើការលាបគ្រីមដោយយកដៃសង្កត់តិចៗនៅលើស្បែកមុខ។ ៣. ប្រើប្រាស់គ្រីមច្រើនមុខក្នុងពេលតែមួយ ដោយសារតែឃើញ ការផ្សព្វផ្សាយជាច្រើន បាននិយាយពីផលល្អរបស់ផលិតផលនិមួយៗ ទើបធ្វើឲ្យអ្នកពិបាកក្នុងការសម្រេចចិត្តជ្រើសរើស និងចង់ប្រើប្រាស់ក្នុងពេល...

សេរ៉ូម Max Beauty Serum

Image
Max Beauty Serum ជាផលិតផលល្អស្តង់ដាអាមេរិកសុទ្ធជួយព្យាបាលរាល់បញ្ហាលើផ្ទៃមុខ   តើលោកអ្នកពិតជាធ្លាប់ប្រើប្រាស់ផលិតផលពីមុនមកហើយមិនទទួលបានផលតបស្នង មកវិញមែនទេ ?   ថ្ងៃនេះ ខាងក្រុមហ៊ុន​   ALIGO Co.,Ltd ​យើងសូមធ្វើការណែនាំផលិតផល ​​  Max Beauty Serum   ដែលជាប្រភេទ​  Serum ( ទឹក )  ដែលល្អសំរាប់បងៗធ្វើការលាបចូលស្បែកជ្រាបចូលបានយ៉ាងល្អចំពោះប្រសិទ្ធភាពវិញជួយបានច្រើនដូចជា៖ បំបាត់មុខជាំ អាចម៍រុយយូរឆ្នាំ ព្យាបាលមុខប្រហោង​ រន្ធរោមធំៗ​ ការពារមុខស្តើង​ និង សសៃមុខក្រហមបានខ្ពស់បំផុត​ ធ្វើអោយមុខសរលោង​មានសំណើមស្បែកមុខ​​ ក្រោយពីបានប្រើប្រាស់រួចរាល់ហើយ រូបជាំ។ # បញ្ហានៃស្បែកមុខក្រហម ស្បែកមុខក្រហមនេះជាបញ្ហាស្បែកមុខដែលភាគច្រើនកើតឡើងទៅលើនារីៗ និងបុរសដែលមានអាយុ ៣០ឆ្នាំឡើង។  ភាគច្រើនវាកើតឡើងចំពោះអ្នកដែលមានស្បែកមុខងាយក្រហមដូចជានៅពេលត្រូវកំដៅថ្ងៃ  ញ៉ាំគ្រឿងស្រវឹង  អាកាសធាតុត្រជាក់ពេក  និងមុខងាយក្រហមនៅពេលបរិភោគអាហារក្តៅ ឬហិល ជាដើម -ល-។មនុស្សមួយចំនួនធំពួកគេមិនសូវចាប់អារម្មណ៍ជាមួយបញ្ហាស្បែកមុខក្រហមនេះប៉ុន្មានទេនៅពេលដែលវាទើបតែចាប់ផ្តើមចេញសញ្ញាមកដំបូង។  ដោយឡែកពួកគ...
Image
  ព្យាបាលមុខជាំ និងអាចម៍រុយយូរឆ្នាំឲ្យស្រស់ស្អាតវិញ ជាមួយផលិតផលអាមេរិក Plant Extracts គ្រីម   សម្រស់ពិតជាសំខាន់ណាស់សម្រាប់មនុស្សស្រី ទោះបីស្ថិតក្នុងវ័យណាក៏ដោយ ។ វ័យកាន់តែចាស់ស្បែកមុខក៏កាន់តែចុះទ្រុឌទ្រោម មិនតឹងហាប់ណែន ស្នាមជ្រួញក៏ចាប់ផ្ដើមមាន ហើយស្រអាប់ទៀតផង។ ការគេង ការហាត់ប្រាណ នឹងការញ៉ាំសុទ្ធតែជាជំនួយសម្រាប់សុខភាពស្បែកមុខ ប៉ុន្តែយើងក៏ត្រូវតែមានផលិតផលរក្សាសម្រស់ដើម្បីទប់ស្កាត់បញ្ហាទាំងនោះផងដែរ ព្រោះយើងមិនអាចបណ្ដោយស្បែកឲ្យទៅតាមធម្មជាតិបានជារៀងរហូតបាននោះទេ។ ស្លាកស្នាមមុនជាផលវិបាកមួយដែលគួរឲ្យរំខានបន្ទាប់ពីបញ្ហាមុនបានកើតឡើងរួចរាល់ មិនត្រឹមតែផ្តល់ផលរំខានទៅលើផ្នែកសម្រស់ខាងក្រៅប៉ុណ្ណោះទេ វាក៏អាចបង្កជាបញ្ហាផ្លូវចិត្តថែមទៀតផង។ ដូច្នេះបើអ្នកចង់ដឹងអំពីវិធីសាស្ត្របំបាត់ស្លាកស្នាមនេះ សូមស្វែងយល់លម្អិតពីអាថ៌កំបាំងនៃដំណោះស្រាយទាំងនេះជាមួយ  Plant Extracts   ឯកទេសស្បែកដូចរូបខាងក្រោម។                                   ...
Image
  អាហារ៣ ប្រភេទ ហ៊ានតែញ៉ាំនៅពេលល្ងាច នឹងធ្វើឲ្យឡើងគីឡូ និងបំផ្លាញក្រលៀន មិនថានៅពេលល្ងាចឬនៅពេលយប់នោះទេ អ្នកត្រូវចៀសវាងនូវអាហារ ៣ ប្រភេទខាងក្រោមនេះ ដែលវាអាចបង្កផលប៉ះពាល់ជាច្រើនដូចជា ការឡើងគីឡូ ជំងឺធាត់ និងមានហានិភ័យខ្ពស់ដល់ក្រលៀន។ ផឹកកាហ្វេ ការផឹកកាហ្វេមិនបង្កគ្រោះថ្នាក់អ្វីឡើយ ប្រសិនបើអ្នកផឹកនៅពេលព្រឹកឬថ្ងៃ ប៉ុន្តែបើអ្នកផឹកនៅយប់វិញ វានឹងធ្វើឲ្យអារម្មណ៍កាន់តែស្រ្តេស និងពិបាកគេង។ នៅពេលគេងមិនលក់ វានឹងមានផលប៉ះពាល់ដល់សុខភាព ជាពិសេសមុខងារនៃរាងកាយ នៅផ្នែកថ្លើមនិងក្រលៀន។ មូលហេតុគឺថានៅក្នុងកាហ្វេមានផ្ទុកសារធាតុញៀន ដែលងាយនឹងបណ្តាលឲ្យសម្ពាធឈាមឡើងខ្ពស់ និងបង្កើនសម្ពាធលើក្រលៀន បង្កផលវិបាកបន្តិចម្តងៗ យូរៗទៅក្រលៀននឹងចុះខ្សោយដោយឯកឯង។ ២. ភេសជ្ជៈដែលមានជាតិកាបូន ភេសជ្ជៈដែលមានជាតិកាបូនមានហានិភ័យនៃការកើតរោគម្យ៉ាងហៅថា   proteinuria ។ ជំងឺនេះបណ្តាលឲ្យអ្នកឈឺបត់ជើងតូចជាញឹកញាប់នៅពេលយប់ ធ្វើឲ្យគេងពុំលក់ និងចុះខ្សោយកម្លាំង។ លើសពីនេះទៅទៀត វាធ្វើឲ្យថ្លើម និងក្រលៀនរបស់អ្នកប្រឈមនឹងគ្រោះថ្នាក់ ជាពិសេសគ្រោះក្នុងតម្រងនោម។ ៣. អាហារផ្អែម យោងតាមការសិក្សាបែបទ្យាសាស្ត្ររបស់អ្នកជំនាញផ្នែកសារធាតុចិញ្ចឹម បានឲ្យដឹងថ...
Image
  រឿង ២យ៉ាង បើហ៊ានតែធ្វើនៅពេលព្រឹក អាចបង្កគ្រោះថ្នាក់ដល់ថ្លើមជាងផឹកស្រាទៅទៀត ពេល​ខ្លះ​ទម្លាប់​មួយ​ចំនួន​ដែល​អ្នក​តែង​តែ​ចូលចិត្ត​ធ្វើ​នៅ​ពេល​ព្រឹក​​​ស្ទើរ​តែ​រាល់​ថ្ងៃ ទាំង​មិន​បាន​ដឹង​ថា​វា​​មាន​ផល​ប៉ះពាល់​ដល់​សុខភាព​នោះ​ទេ​។ ជា​ពិសេស​​ទម្លាប់​២​ខាង​ក្រោម​នេះ​តែ​ម្តង​ ហ៊ាន​តែ​ធ្វើ​ជា​ប្រចាំ នឹង​បណ្តាល​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​ថ្លើម​តែ​ម្តង។  ១.    មិន​ទៅ​បន្ទប់ទឹក​នៅ​ពេល​ឈឺ​បត់​ជើង​តូច​ខ្លាំង តាម​អ្នក​ជំនាញ​បាន​ឲ្យ​ដឹង​ថា ការ​ខំ​ប្រឹង​ទប់​មិន​ព្រម​ទៅ​បន្ទប់​ទឹក​នៅ​ពេល​ឈឺ​បត់​ជើង​តូចបន្ទាប់​ពី​ភ្ញាក់​ដឹងខ្លួន គឺ​អាច​បង្ក​គ្រោះ​ថ្នាក់​ខ្លាំង​ណាស់។ ដោយ​សារ​តែ​ការ​បត់​​ជើង​តូច​នៅ​ពេល​ព្រឹក​ជាតិ​ពុល​ដែល​​បាន​​ផ្តុំ​ទុក​នៅ​ក្នុង​ថ្លើម នឹង​អាច​បញ្ចេញ​ចោល​តាម​រយៈ​ទឹក​នោម។ ប្រសិន​បើ​អ្នក​​ខំ​ទប់​យូរ​ដោយ​មិន​បាន​ទៅ​បន្ទប់​ទឹក​នោះថ្លើមរបស់អ្នកក៏​មិន​​អាច​លាង​សម្អាត​ជាតិ​​ពុល​បាន​ល្អ​ដែរ​ថែម​ទាំង​អាច​បង្ក​ហានិភ័យ​កាន់​តែ​ខ្លាំង​ឡើង​ៗ​ទៅ​ថ្ងៃ​មុខ។ ២. មិន​ញ៉ាំ​អាហារ​ពេល​ព្រឹក មាន​មនុស្ស​មិន​តិច​ទេ​ដែល​មិន​បាន​ញ៉ាំ​អាហារ​ពេល​ព្រឹក​ដោយ​សារ​មមាញឹក​​ពេល​ជា​ដើម​។ យ៉ាង​ណា​មិញ​ ទម្លាប់​បែ...
Image
  បណ្តុំអាហារដែលជួយឲ្យភ្នែកភ្លឺថ្លា មានសុខភាពល្អ អាហារ​​ដែល​សម្បូរ​ទៅ​ដោយ​ជីវជាតិ​ល្អ​ៗ និង​វីតាមីន​មួយ​ចំនួន​ដូច​ជា​ វីតាមីន  E  វីតាមីន  A  ពិត​ជា​មាន​អត្ថប្រយោជន៍​ខ្លាំង​ណាស់​​សម្រាប់​សុខភាព​ភ្នែក​។ បើ​បាន​​ញ៉ាំ​​​​ជា​ប្រចាំ​នោះ​ភ្នែក​របស់​អ្នក​នឹង​ភ្លឺ​ស្រស់​ថ្លា​មាន​សុខភាព​ល្អ​។ អាហារ​ដែល​មាន​ជាតិ​វីតាមីន​ គួរ​ជ្រើស​រើស​អាហារ​ដែល​មាន​វីតាមីន  E និង A  ព្រោះ​វា​មាន​តួនាទី​សំខាន់​ក្នុង​ការ​ទប់​ស្កាត់​ភ្នែក​ស្ងួត​និង​​ជំងឺ​ខ្វាក់​មាន់​ផង​ដែរ។ អាហារ​ទាំង​នោះ​រួម​មាន ស៊ុត ថ្លើម​សត្វ ប្រេង​ផលិត​ពី​ត្រី បន្លែ​ពណ៌​លឿង​និង​ក្រហម​ដូចជា ឪឡឹក ប៉េង​ប៉ោះ ល្ហុង ស្វាយ ការ៉ុត...។ ​អាហារ​ដែល​​មាន​ជាតិ​កាល់ស្យូម​ខ្ពស់ ជាតិ​កាល់ស្យូម​អាច​ជួយ​បំពេញ​នូវ​កោសិកា​​នៃ​ស្រទាប់​​ប្រស្រីភ្នែក​ខ្មៅ​។ ហេតុនេះ​ហើយ​អ្នក​គួរ​​ញ៉ាំ​អាហារ​ដែល​មាន​ជាតិ​កាល់ស្យូម​ខ្ពស់​ដូច​ជា បង្គា ក្តាម អយស្ទ័រ ងាវ...។ សម្រាប់​ផ្លែ​ឈើ​មាន​ដូច​ជា ក្រូច ទំពាំងបាយជូរ...។ អាហារដែលមានជាតិផូស្វ័រ រាងកាយ​​មនុស្ស​យើង​ត្រូវ​ការ​ជាតិ​ផូស្វ័រ ព្រោះ​វា​អាច​ជួយ​បង្កើន​ភាព​រឹង​មាំ​នៅ​បរិវេណ​ផ្នែក​ស​ជុំវិញ​ប្រស្រីភ...