អាហារ៣ ប្រភេទ ហ៊ានតែញ៉ាំនៅពេលល្ងាច នឹងធ្វើឲ្យឡើងគីឡូ និងបំផ្លាញក្រលៀន


មិនថានៅពេលល្ងាចឬនៅពេលយប់នោះទេ អ្នកត្រូវចៀសវាងនូវអាហារ ៣ ប្រភេទខាងក្រោមនេះ ដែលវាអាចបង្កផលប៉ះពាល់ជាច្រើនដូចជា ការឡើងគីឡូ ជំងឺធាត់ និងមានហានិភ័យខ្ពស់ដល់ក្រលៀន។

ផឹកកាហ្វេ

ការផឹកកាហ្វេមិនបង្កគ្រោះថ្នាក់អ្វីឡើយ ប្រសិនបើអ្នកផឹកនៅពេលព្រឹកឬថ្ងៃ ប៉ុន្តែបើអ្នកផឹកនៅយប់វិញ វានឹងធ្វើឲ្យអារម្មណ៍កាន់តែស្រ្តេស និងពិបាកគេង។ នៅពេលគេងមិនលក់ វានឹងមានផលប៉ះពាល់ដល់សុខភាព ជាពិសេសមុខងារនៃរាងកាយ នៅផ្នែកថ្លើមនិងក្រលៀន។ មូលហេតុគឺថានៅក្នុងកាហ្វេមានផ្ទុកសារធាតុញៀន ដែលងាយនឹងបណ្តាលឲ្យសម្ពាធឈាមឡើងខ្ពស់ និងបង្កើនសម្ពាធលើក្រលៀន បង្កផលវិបាកបន្តិចម្តងៗ យូរៗទៅក្រលៀននឹងចុះខ្សោយដោយឯកឯង។

២. ភេសជ្ជៈដែលមានជាតិកាបូន

ភេសជ្ជៈដែលមានជាតិកាបូនមានហានិភ័យនៃការកើតរោគម្យ៉ាងហៅថា  proteinuria។ ជំងឺនេះបណ្តាលឲ្យអ្នកឈឺបត់ជើងតូចជាញឹកញាប់នៅពេលយប់ ធ្វើឲ្យគេងពុំលក់ និងចុះខ្សោយកម្លាំង។ លើសពីនេះទៅទៀត វាធ្វើឲ្យថ្លើម និងក្រលៀនរបស់អ្នកប្រឈមនឹងគ្រោះថ្នាក់ ជាពិសេសគ្រោះក្នុងតម្រងនោម។

៣. អាហារផ្អែម

យោងតាមការសិក្សាបែបទ្យាសាស្ត្ររបស់អ្នកជំនាញផ្នែកសារធាតុចិញ្ចឹម បានឲ្យដឹងថា អ្នកដែលទទួលទានភេសជ្ជៈមានជាតិស្ករ ឬនំខេករាល់ថ្ងៃ ងាយនឹងបង្កើនប្រូតេអ៊ីនក្នុងទឹកនោម។ ក្នុងករណីមួយនេះដែរ នឹងបណ្តាលឲ្យតម្រងនោមមិនសូវមានប្រសិទ្ធភាព។ ដូច្នេះហើយនៅពេលយប់ជាពិសេសមុនពេលចូលគេង អ្នកមិនគួរទទួលទានបង្អែម និង​អាហារដែលមានជាតិស្ករឡើយ ដើម្បីការពារសុខភាព។ លើសពីនេះទៅទៀត អាហារផ្អែមក៏ងាយបណ្តាលឱ្យធាត់ លើសទម្ងន់ ពុកធ្មេញ លើសឈាម ទឹកនោមផ្អែម...។​ អ្នកត្រូវញ៉ាំក្នុងបរិមាណកំណត់ត្រឹមត្រូវបំផុត៕

Comments