Posts

Image
មកដឹងអាថ៌កំបាំងមួយចំនួន ដើម្បីទទួលបានស្បែកលឺចែងចាំងដូចកញ្ចក់ ដែលនារីកូរ៉េភាគច្រើនពេញនិយម ប្រសិនបើស្បែករបស់អ្នកស្រស់ស្អាតនិងមានសុខភាពល្អដោយគ្មានបញ្ហានោះវាពិតជាអស្ចារ្យណាស់។ តើ​អ្នក​ចង់បានស្បែកបែបនោះ​ដែរ​ទេ??? កុំផ្តោតតែលើការតុបតែងមុខជាមួយគ្រឿងសម្អាងគ្រប់ប្រភេទ ដើម្បីបិទបាំងស្បែករបស់អ្នកឱ្យមើលទៅស្អាតឥតខ្ចោះ។ ប៉ុន្តែត្រូវតែឧស្សាហ៍ព្យាយាមថែរក្សាស្បែកឱ្យបានទៀងទាត់និងត្រឹមត្រូវ ដើម្បីថែបំប៉នស្បែកឱ្យស្រស់ស្អាតភ្លឺថ្លាមានសុខភាពល្អ ដោយមិនចាំបាច់ផាត់មុខក្រាស់ៗដូចមុនទៀត។ នៅពេលនិយាយអំពីស្បែកស្រស់ស្អាត និងមានជាតិទឹកមនុស្សជាច្រើនតែងតែនឹកគិតដល់ស្បែកស្ត្រីកូរ៉េមុនគេ។ ព្រោះជនជាតិកូរ៉េបើទោះបីជាពួកគេជាមនុស្សសាមញ្ញដែលមិនមែនជាតារាល្បីឬជាអាយដលក៏ដោយ ស្បែករបស់ពួកគេមើលទៅ សនិងថ្លាបែបធម្មជាតិ និងគ្មានស្នាមអុចខ្មៅឡើយ។ ថ្ងៃនេះយើងនឹងបង្ហាញនូវអាថ៌កំបាំងមួយចំនួន ដើម្បីទទួលបានស្បែកចែងចាំងដូចកញ្ចក់ មានជាតិទឹកនិងពន្លឺដូចនារីកូរ៉េ។ សម្អាតមុខ ២ ជំហាន ត្រូវចងចាំថាភាពស្អាតអនាម័យ គឺជាទ្វារទៅកាន់ស្បែកស្អាតនិងមានសុខភាពល្អ។ ដូចនេះការលាងមុខរបស់អ្នកជាមួយហ្វូមលាងសម្អាតតែមួយមុខ ប្រហែលជាមិនអាចសម្អាតស្បែកបានជ្រៅស្អាតល្អនោះទេ។ ជាត...

ព្យាបាលមុខជាំ និងអាចម៍រុយយូរឆ្នាំឲ្យស្រស់ស្អាតវិញ ជាមួយផលិតផលអាមេរិក Plant Extracts គ្រីម

Image
សម្រស់ពិតជាសំខាន់ណាស់សម្រាប់មនុស្សស្រី ទោះបីស្ថិតក្នុងវ័យណាក៏ដោយ ។ វ័យកាន់តែចាស់ស្បែកមុខក៏កាន់តែចុះទ្រុឌទ្រោម មិនតឹងហាប់ណែន ស្នាមជ្រួញក៏ចាប់ផ្ដើមមាន ហើយស្រអាប់ទៀតផង។ ការគេង ការហាត់ប្រាណ នឹងការញ៉ាំសុទ្ធតែជាជំនួយសម្រាប់សុខភាពស្បែកមុខ ប៉ុន្តែយើងក៏ត្រូវតែមានផលិតផលរក្សាសម្រស់ដើម្បីទប់ស្កាត់បញ្ហាទាំងនោះផងដែរ ព្រោះយើងមិនអាចបណ្ដោយស្បែកឲ្យទៅតាមធម្មជាតិបានជារៀងរហូតបាននោះទេ។ ស្លាកស្នាមមុនជាផលវិបាកមួយដែលគួរឲ្យរំខានបន្ទាប់ពីបញ្ហាមុនបានកើតឡើងរួចរាល់ មិនត្រឹមតែផ្តល់ផលរំខានទៅលើផ្នែកសម្រស់ខាងក្រៅប៉ុណ្ណោះទេ វាក៏អាចបង្កជាបញ្ហាផ្លូវចិត្តថែមទៀតផង។ ដូច្នេះបើអ្នកចង់ដឹងអំពីវិធីសាស្ត្របំបាត់ស្លាកស្នាមនេះ សូមស្វែងយល់លម្អិតពីអាថ៌កំបាំងនៃដំណោះស្រាយទាំងនេះជាមួយ Plant Extracts ឯកទេសស្បែកដូចរូបខាងក្រោម។ #លក្ខណៈទូទៅនៃអាចម៍រុយ និង ការព្យាបាល អាចម៍រុយជាចំណុចតូចៗដែលមានទំហំប្រហែល ៣ ម.ម ពណ៌ខ្មៅពណ៌ត្នោត ឬពណ៌ផ្សេងៗទៀតដែលមានផ្ទៃរាបស្មើស្ថិតនៅលើស្បែក។ ចំណុច តូចៗពណ៌ខ្មៅនេះអាចកើតមាននៅពាសពេញដងខ្លួន ហើយជាពិសេសនៅលើផ្ទៃមុខ។ បើយោងទៅតាមការសង្កេតផ្ទាល់របស់លោកវេជ្ជបណ្ឌិត បានឲ្យឃើញថាប្រជាជនកម្ពុជាក៏មានការជួបប្រទះនូ...

សារធាតុផ្សំជាច្រើននៅក្នុងផលិតផលគ្រឿងសម្អាង ដែលអ្នកជំនាញសើស្បែក មិនណែនាំឲ្យប្រើប្រាស់

Image
គ្រូពេទ្យជំនាញខាងសើស្បែកបានសិក្សាដោយផ្ទាល់ទៅលើសារធាតុផ្សំ ការព្យាបាល និងការអនុវត្តន៍ផ្សេងៗ ដើម្បីសុខភាពស្បែក។ ក្នុងនោះដែរ មានសារធាតុមួយចំនួន ដែលអ្នកជំនាញ មិនណែនាំឲ្យប្រើប្រាស់ ព្រោះវាអាចបង្កគ្រោះថ្នាក់ដល់ស្បែករបស់អ្នក។ ផលិតផលដែលមានសារធាតុជម្រុះកោសិកាជ្រុល ការដុះខាត់ មានតួនាទីអាចជម្រុះកោសិកាងាប់ៗនៅលើស្បែកបានយ៉ាងលឿន ប៉ុន្តែប្រសិនបើអ្នកប្រើប្រាស់ហួសប្រមាណ វាមិនល្អចំពោះសុខភាពស្បែកនោះឡើយ។ សារធាតុជម្រុះកោសិកាលក្ខណៈគីមីរួមមាន AHAs (Glycolic Acid, Lactic Acid) ដែលអាចបណ្តាលឲ្យស្បែកស្រអាប់ និងឡើងស្នាមអុចមុនវ័យ នៅពេលដែលអ្នកប្រើប្រាស់លើសកម្រិត។ ផលិតផលដែលបន្ថែមក្លិនក្រអូប ក្លិនសិប្បនិម្មិត ដែលបានបន្ថែមនៅក្នុងផលិតផលគ្រឿងសម្អាង អាចធ្វើឲ្យអ្នកមានអារម្មណ៍ល្អ និងចូលចិត្តក្លិនក្រអូបរបស់វា។ ផ្ទុយទៅវិញ ប្រភេទស្បែកមួយចំនួន អាចមានអាការៈរោលរមាស់ ប្រតិកម្ម រួមទាំងផលប៉ះពាល់ផ្សេងៗ ជាមួយនឹងក្លិនក្រអូប។ ផលិតផលដែលមានជាតិអាល់កុលស្ងួត ជាតិអាល់កុលស្ងួតមាននៅក្នុងផលិតផលជាច្រើនប្រភេទ ដូចជាផលិតផលថែរក្សាសក់ ទឹកអប់ និងផលិតផលថែរក្សាស្បែកផងដែរ។ ក្នុងនោះរួមមានសារធាតុផ្សំដូចជា សារធាតុប្រឆាំងអុកស៊ីតកម្ម, ceram...

បញ្ឈប់បញ្ហាស្បែករោលប្រតិកម្ម ពីការប្រើផលិតផលខុស តាមវិធីទាំងនេះ

Image
បញ្ហាចម្បងដែលបណ្តាលឲ្យមិត្តៗនារីមានការព្រួយបារម្ភខ្លាំងបំផុត គឺស្បែកមានអាការៈប្រតិកម្ម ឡើងរោលក្រហម មុនតូចៗដោយសារតែការប្រើប្រាស់ផលិផលខុស។ លើសពីនេះទៅទៀត ស្បែករបស់អ្នករមាស់និងហើមផងដែរ។ ដរាបណាអ្នកកំពុងតែជួបបញ្ហាទាំងអស់នោះ កុំភ្លេចធ្វើតាមវិធីខាងក្រោមនេះ ដើម្បីជួយស្រោចស្រង់ស្បែកឡើងវិញ។ ១. ឈប់ប្រើប្រាស់ភ្លាមៗ មិនគួរបន្តប្រើទៀតទេ សម្រាប់គ្រប់ផលិតផលទាំងអស់ មិនថាហ្វូមលាងមុខ គ្រីមលាបមុខ ឬសាប៊ូដុសខ្លួនក៏ដោយ ត្រូវឈប់ប្រើភ្លាមៗ ដើម្បីការពារមិនឲ្យស្បែកកាន់តែរងប្រតិកម្មខ្លាំងជាងមុន។ គួរពិនិត្យមើលសារធាតុផ្សំឡើងវិញ បើវាមានលក្ខណៈខុសគ្នា ពីផលិតផលដែលអ្នកធ្លាប់ប្រើប្រាស់ពីមុនមក មានន័យថាសារធារតុផ្សំទាំងនោះ មិនត្រូវជាមួយនឹងប្រភេទស្បែករបស់អ្នកឡើយ ហើយត្រូវចៀសវាងដាច់ខាតសម្រាប់ការទិញលើកក្រោយៗ។ ២. លាងមុខជាមួយទឹកស្អាត នេះជាវិធីដែលល្អបំផុតដែលអ្នកគួរប្រើទឹកស្អាតដើម្បីលុបលាងមុខ ព្រោះស្បែកដែលកំពុងតែមានបញ្ហាប្រតិកម្ម មិនអាចលាបផលិតផលផ្តេសផ្តាសបានទៀតទេ ពុំដូច្នោះស្បែកមុខមិនអាចប្រសើរឡើងបានឡើយ។ ៣. ហាមញិច​ អេះ ឬប៉ះពាល់កន្លែងស្បែកមានបញ្ហា អ្វីដែលអ្នកគួរចៀសវាង គឺមិនអេះនៅពេលស្បែករមាស់ ព្រោះដៃអាចមានជាតិកខ្វក់ ...

របៀបថែរក្សាភ្នែកសម្រាប់អ្នកធ្វើការច្រើនជាមួយកុំព្យូទ័រ

Image
សព្វថ្ងៃនេះ បុគ្គលិកការិយាល័យភាគច្រើន ត្រូវការប្រើប្រាស់កុំព្យូទ័រជាប្រចាំ។ ការប្រើប្រាស់កុំព្យូទ័រច្រើនម៉ោងជារៀងរាល់ថ្ងៃ អាចបណ្តាលឲ្យភ្នែកឈឺ ឬអាចរបួសភ្នែក។ វាអាចបណ្តាលឲ្យភ្នែករបស់អ្នកមើលមិនច្បាស់ មានអារម្មណ៍ថាឈឺភ្នែក និងពិបាកក្នុងការសម្របទៅនឹងពន្លឺផ្សេងៗ។ ខាងក្រោមនេះគឺជាវិធីថែទាំភ្នែករបស់អ្នកពីរោគសញ្ញាទាំងនេះ៖ ១. ទុកពេលឲ្យភ្នែករបស់អ្នកសម្រាក អ្នកគួរតែក្រោកចេញពីតុធ្វើការរបស់អ្នក ដើម្បីសម្លឹងមើលអ្វីដែលនៅឆ្ងាយពីអ្នកប្រហែលជា ១០វិនាទី រហូតដល់ភ្នែករបស់អ្នកអាចមើលចំណុចនៅឆ្ងាយៗបាន និងឲ្យភ្នែកអ្នកសម្រាក។ ២. ធ្វើចលនាភ្នែក ប្រសិនបើអ្នកអង្គុយមុខកុំព្យូទ័ររយៈពេលវែង ហើយមិនមានពេលអាចដើរទៅណាបាន អ្នកអាចធ្វើចលនាភ្នែករបស់អ្នកទៅតាមទិសទ្រនិចនាឡិកា ធ្វើចលនាពីឆ្វេងទៅស្តាំ ពីលើចុះក្រោម។ ធ្វើបែបនេះ ៣ដងសម្រាប់ចលនានីមួយៗដើម្បីឲ្យភ្នែករបស់អ្នកសម្រាក។ ៣. រក្សាសំណើមភ្នែក មនុស្សភាគច្រើនដែលផ្តោតអារម្មណ៍ខ្លាំងទៅលើការងារ មិនសូវបានព្រិចភ្នែកញឹកញាប់ ទេដូចនេះធ្វើឲ្យភ្នែករបស់អ្នកស្ងួត។ អ្នកអាចធ្វើឲ្យភ្នែករបស់អ្នកមានសំណើមវិញដោយការព្រិចភ្នែកឲ្យបានញឹកញាប់ ឬអាចប្រើប្រាស់សូលុយស្យុងបន្តក់ភ្នែកដើម្បីផ្សើមភ្នែកអ្នក។ អ្នកត្រូ...

បញ្ហាភ្នែកដែលកើតឡើងជាញឹកញាប់

Image
ជំពូក: បញ្ហាពាក់ព័ន្ធជាមួយភ្នែកនិងគំហើញ ការថែទាំជាមូលដ្ឋានសម្រាប់ភ្នែក ភាពអាសន្ននិងរបួសពាក់ព័ន្ធនឹងភ្នែក ភ្នែកក្រហម និងភ្នែកឈឺ បញ្ហាភ្នែកដែលកើតឡើងជាញឹកញាប់ ជំងឺដែលអាចប៉ះពាល់ដល់ភ្នែក គំហើញចុះខ្សោយ និងវ៉ែនតា ថ្នាំពេទ្យ ជំងឺភ្នែកឡើងបាយ កូនក្រមុំភ្នែកគ្របដោយស្រទាប់ពណ៌ស កញ្ចក់ភ្នែកគឺជាផ្នែកថ្លាមួយស្ថិតនៅក្នុងភ្នែកដែលចាប់ពន្លឺពីខាងក្រៅមកដើម្បីឲ្យភ្នែកឃើញរូបភាពនានា។ នៅពេលមនុស្សកាន់តែចាស់ កញ្ចក់ភ្នែកអាចនឹងឡើងស្រអាប់ ធ្វើឲ្យបាំងពន្លឺមិនឲ្យផ្លាតចូល និងបណ្តាលឲ្យបាត់បង់គំហើញបន្តិចម្តងៗ ហើយចុងក្រោយគឺពិការភ្នែក។ ការឡើងស្រអាប់នេះ ជួនកាលឃើញជាចំណុចពណ៌ប្រផេះនៅលើភ្នែក ហៅថាភ្នែកឡើងបាយ។ ជំងឺភ្នែកឡើងបាយកើតឡើងញឹកញាប់លើមនុស្សចាស់ ប៉ុន្តែក៏អាចកើតលើទារកនិងកុមារផងដែរ។ ដើម្បីពន្យារពេលការវិវឌ្ឍន៍នៃជំងឺភ្នែកឡើងបាយ: កុំជក់បារី ពាក់មួកដែលអាចការពារភ្នែកពីពន្លឺថ្ងៃខ្លាំង ស្ត្រី និយាយ “យើងនិយាយថា ៖ “បើមានសក់ស្កូវ ត្រូវពិនិត្យមើលភ្នែកពណ៌ប្រផេះ”។ យើងលើកទឹកចិត្តមនុស្សចាស់ដែលមានជំងឺភ្នែកឡើងបាយ ឲ្យទទួលការវះកាត់ដើម្បីស្តារគំហើញឡើងវិញ។ បុគ្គលិកសុខាភិបាលអាចសម្គាល់អ្នកជំងឺភ្នែកឡើងបាយ និងណែនាំប្រាប់ពីកម្មវិធីនិងមន្ទីរពេទ...

មិនចង់ឲ្យស្បែកមុខ កាន់តែឡើងប្រេង គួរចៀសពីរបៀបថែរក្សា ៤ យ៉ាងនេ

Image
តាមការណែនាំ របស់គ្រូពេទ្យជំនាញ បានបង្ហាញថា សម្រាប់អ្នកដែលមានប្រភេទស្បែកមុខប្រេង គួរចៀសឲ្យឆ្ងាយពីរបៀបថែរក្សាស្បែក ៤យ៉ាង ដូចខាងក្រោមនេះ។ ពុំដូច្នោះទេ ស្បែកមុខនឹងកាន់តែយ៉ាប់យ៉ឺន មិនអាចប្រសើរឡើងបានឡើយ។ ១. ហ្វូមលាងមុខដែលមានសារធាតុសកម្មខ្លាំងពេក មានមនុស្សមួយចំនួនយល់ច្រឡំថា ផលិតផលលាងសម្អាតផ្ទៃមុខ ត្រូវតែមានសារធាតុផ្សំសកម្មខ្លាំងៗ ទើបអាចលាងជម្រះបានស្អាតល្អ។ ផ្ទុយទៅវិញ ផលិតផលទាំងនោះ នឹងធ្វើឲ្យស្បែកស្ងួត បាត់បង់ប្រេងធម្មជាតិ បណ្តាលឲ្យស្បែកពិបាកនឹងផលិតប្រេងមកវិញ ថែមទាំងបង្កកាខូតខាត ចុះខ្សោយ និងឆាប់ប្រតិកម្មដល់ស្បែកទៀតផង។ ២. ផលិតផលដែលមានផ្ទុកជាតិអាល់កុល គ្រប់ផលិតផល ដែលមានផ្ទុកប្រភេទជាតិអាល់កុល ៤០ អាល់កុសអេតាណុល អាល់កុល isopropyl... សុទ្ធសឹងតែជាអ្វី ដែលអ្នកគួរចៀសវាង។ ដោយសារសារធាតុទាំងនោះ ងាយនឹងបង្កឲ្យស្បែកស្ងួតខ្លាំង និងពិបាកក្នុងការផលិតប្រេងធម្មជាតិលើមុខ។ លើសពីនេះទៅទៀត អ្នកអាចនឹងមានអារម្មណ៍ ដូចជាស្អិតលើស្បែកមុខ ហើយវាក៏អាចបណ្តាលទៅជាការកើតមុន។ ៣. ប្រើហ្វូមលាងមុខស្រាលពេក ប្រើផលិតផលលាងមុខដែលមានសារធាតុផ្សំខ្លាំងពេកក៏មិនល្អ រីឯស្រាលពេក ក៏មិនល្អដូចគ្នា។ គ្រូពេទ្យជំនាញ បានណែនាំឲ្យអ្នកមានស្បែកមុខ...