របៀបថែរក្សាភ្នែកសម្រាប់អ្នកធ្វើការច្រើនជាមួយកុំព្យូទ័រ
សព្វថ្ងៃនេះ បុគ្គលិកការិយាល័យភាគច្រើន ត្រូវការប្រើប្រាស់កុំព្យូទ័រជាប្រចាំ។ ការប្រើប្រាស់កុំព្យូទ័រច្រើនម៉ោងជារៀងរាល់ថ្ងៃ អាចបណ្តាលឲ្យភ្នែកឈឺ ឬអាចរបួសភ្នែក។ វាអាចបណ្តាលឲ្យភ្នែករបស់អ្នកមើលមិនច្បាស់ មានអារម្មណ៍ថាឈឺភ្នែក និងពិបាកក្នុងការសម្របទៅនឹងពន្លឺផ្សេងៗ។
ខាងក្រោមនេះគឺជាវិធីថែទាំភ្នែករបស់អ្នកពីរោគសញ្ញាទាំងនេះ៖
១. ទុកពេលឲ្យភ្នែករបស់អ្នកសម្រាក
អ្នកគួរតែក្រោកចេញពីតុធ្វើការរបស់អ្នក ដើម្បីសម្លឹងមើលអ្វីដែលនៅឆ្ងាយពីអ្នកប្រហែលជា ១០វិនាទី រហូតដល់ភ្នែករបស់អ្នកអាចមើលចំណុចនៅឆ្ងាយៗបាន និងឲ្យភ្នែកអ្នកសម្រាក។
២. ធ្វើចលនាភ្នែក
ប្រសិនបើអ្នកអង្គុយមុខកុំព្យូទ័ររយៈពេលវែង ហើយមិនមានពេលអាចដើរទៅណាបាន អ្នកអាចធ្វើចលនាភ្នែករបស់អ្នកទៅតាមទិសទ្រនិចនាឡិកា ធ្វើចលនាពីឆ្វេងទៅស្តាំ ពីលើចុះក្រោម។ ធ្វើបែបនេះ ៣ដងសម្រាប់ចលនានីមួយៗដើម្បីឲ្យភ្នែករបស់អ្នកសម្រាក។
៣. រក្សាសំណើមភ្នែក
មនុស្សភាគច្រើនដែលផ្តោតអារម្មណ៍ខ្លាំងទៅលើការងារ មិនសូវបានព្រិចភ្នែកញឹកញាប់ ទេដូចនេះធ្វើឲ្យភ្នែករបស់អ្នកស្ងួត។ អ្នកអាចធ្វើឲ្យភ្នែករបស់អ្នកមានសំណើមវិញដោយការព្រិចភ្នែកឲ្យបានញឹកញាប់ ឬអាចប្រើប្រាស់សូលុយស្យុងបន្តក់ភ្នែកដើម្បីផ្សើមភ្នែកអ្នក។ អ្នកត្រូវចងចាំថា រាល់ការប្រើប្រាស់ផលិតផលណាមួយត្រូវសុំការណែនាំពីវេជ្ជបណ្ឌិតជាមុនសិន។
៤. ដកដង្ហើមឲ្យបានទៀងទាត់
នៅពេលដែលអ្នកផ្តោតអារម្មណ៍ខ្លាំងទៅលើអេក្រង់កុំព្យូទ័រ ធ្វើឲ្យដង្ហើមរបស់អ្នកធ្លាក់ចុះដោយមិនដឹងខ្លួន។ ដូចនេះ អ្នកត្រូវដកដង្ហើមឲ្យបានទៀងទាត់ ដើម្បីឲ្យលំហូរឈាមអ្នកបានល្អ។
៥. ដាក់កុំព្យូទ័រនៅលើតុទាប
ឬប្រើកុំព្យូទ័រដែលអាចចល័តបាន ដូចនេះភ្នែករបស់អ្នកអាចសម្លឹងចុះ ក្រោមនៅពេលធ្វើការសម្លឹងចុះក្រោម ជាមធ្យោបាយមួយដែលភ្នែករបស់អ្នកត្រូវបានគ្របដោយត្របកភ្នែកហើយព្រិចភ្នែកបានច្រើន និងចេញទឹកភ្នែកបានច្រើន។
៦. កំណត់លើការប្រើប្រាស់contact lenses
ប្រសិនបើអ្នកពាក់ contact lenses តែភ្នែករបស់អ្នកមិនសូវមានសំណើម អ្នកគួរតែប្តូរមកប្រើប្រាស់វ៉ែនតាធម្មតាជំនួសវិញ។ មនុស្សដែលប្រើប្រាស់កុំព្យូទ័ររយៈពេលវែង គួរធ្វើការត្រួតពិនិត្យភ្នែករៀងរាល់ ៦ខែម្តង។
៧. បរិភោគអាហារដែលមានប្រយោជន៍សម្រាប់ភ្នែក
អាហារដែលសម្បូរសារធាតុ DHA ដែលមានប្រយោជន៍សម្រាប់កែវភ្នែក និងការពារភ្នែកពីការខូចខាត ឬ ជំងឺភ្នែកឡើងបាយមានដូចជា ត្រីសមុទ្រ ការ៉ុត និងបន្លែបៃតង រួមបញ្ចូលទាំងគ្រាប់ធញ្ញជាតិដែលមានសារធាតុប្រឆាំងអុកស៊ីតកម្មដែលអាចកាត់បន្ថយ ការខូចខាតកោសិកាភ្នែក និងធ្វើឲ្យសមត្ថភាពនៃការមើលកាន់តែប្រសើរ។
៨. បរិភោគផ្លែឈើ និងបន្លែ
ផ្លែឈើ និងបន្លែដែលសម្បូរវីតាមីន A វីតាមីនA ជួយឲ្យភ្នែកមានសុខភាពល្អ។ អាហារដែលសម្បូរវីតាមីនA រួមមាន ផ្លែស្វាយ ប៉េងប៉ោះ ឪឡឹក ការ៉ុត ល្ពៅ ដំឡូងជ្វា គ្រាប់ធញ្ញជាតិ ត្រីនិងស៊ុត។









Comments
Post a Comment