Posts

Showing posts from May, 2021

សារធាតុផ្សំជាច្រើននៅក្នុងផលិតផលគ្រឿងសម្អាង ដែលអ្នកជំនាញសើស្បែក មិនណែនាំឲ្យប្រើប្រាស់

Image
គ្រូពេទ្យជំនាញខាងសើស្បែកបានសិក្សាដោយផ្ទាល់ទៅលើសារធាតុផ្សំ ការព្យាបាល និងការអនុវត្តន៍ផ្សេងៗ ដើម្បីសុខភាពស្បែក។ ក្នុងនោះដែរ មានសារធាតុមួយចំនួន ដែលអ្នកជំនាញ មិនណែនាំឲ្យប្រើប្រាស់ ព្រោះវាអាចបង្កគ្រោះថ្នាក់ដល់ស្បែករបស់អ្នក។ ផលិតផលដែលមានសារធាតុជម្រុះកោសិកាជ្រុល ការដុះខាត់ មានតួនាទីអាចជម្រុះកោសិកាងាប់ៗនៅលើស្បែកបានយ៉ាងលឿន ប៉ុន្តែប្រសិនបើអ្នកប្រើប្រាស់ហួសប្រមាណ វាមិនល្អចំពោះសុខភាពស្បែកនោះឡើយ។ សារធាតុជម្រុះកោសិកាលក្ខណៈគីមីរួមមាន AHAs (Glycolic Acid, Lactic Acid) ដែលអាចបណ្តាលឲ្យស្បែកស្រអាប់ និងឡើងស្នាមអុចមុនវ័យ នៅពេលដែលអ្នកប្រើប្រាស់លើសកម្រិត។ ផលិតផលដែលបន្ថែមក្លិនក្រអូប ក្លិនសិប្បនិម្មិត ដែលបានបន្ថែមនៅក្នុងផលិតផលគ្រឿងសម្អាង អាចធ្វើឲ្យអ្នកមានអារម្មណ៍ល្អ និងចូលចិត្តក្លិនក្រអូបរបស់វា។ ផ្ទុយទៅវិញ ប្រភេទស្បែកមួយចំនួន អាចមានអាការៈរោលរមាស់ ប្រតិកម្ម រួមទាំងផលប៉ះពាល់ផ្សេងៗ ជាមួយនឹងក្លិនក្រអូប។ ផលិតផលដែលមានជាតិអាល់កុលស្ងួត ជាតិអាល់កុលស្ងួតមាននៅក្នុងផលិតផលជាច្រើនប្រភេទ ដូចជាផលិតផលថែរក្សាសក់ ទឹកអប់ និងផលិតផលថែរក្សាស្បែកផងដែរ។ ក្នុងនោះរួមមានសារធាតុផ្សំដូចជា សារធាតុប្រឆាំងអុកស៊ីតកម្ម, ceram...

បញ្ឈប់បញ្ហាស្បែករោលប្រតិកម្ម ពីការប្រើផលិតផលខុស តាមវិធីទាំងនេះ

Image
បញ្ហាចម្បងដែលបណ្តាលឲ្យមិត្តៗនារីមានការព្រួយបារម្ភខ្លាំងបំផុត គឺស្បែកមានអាការៈប្រតិកម្ម ឡើងរោលក្រហម មុនតូចៗដោយសារតែការប្រើប្រាស់ផលិផលខុស។ លើសពីនេះទៅទៀត ស្បែករបស់អ្នករមាស់និងហើមផងដែរ។ ដរាបណាអ្នកកំពុងតែជួបបញ្ហាទាំងអស់នោះ កុំភ្លេចធ្វើតាមវិធីខាងក្រោមនេះ ដើម្បីជួយស្រោចស្រង់ស្បែកឡើងវិញ។ ១. ឈប់ប្រើប្រាស់ភ្លាមៗ មិនគួរបន្តប្រើទៀតទេ សម្រាប់គ្រប់ផលិតផលទាំងអស់ មិនថាហ្វូមលាងមុខ គ្រីមលាបមុខ ឬសាប៊ូដុសខ្លួនក៏ដោយ ត្រូវឈប់ប្រើភ្លាមៗ ដើម្បីការពារមិនឲ្យស្បែកកាន់តែរងប្រតិកម្មខ្លាំងជាងមុន។ គួរពិនិត្យមើលសារធាតុផ្សំឡើងវិញ បើវាមានលក្ខណៈខុសគ្នា ពីផលិតផលដែលអ្នកធ្លាប់ប្រើប្រាស់ពីមុនមក មានន័យថាសារធារតុផ្សំទាំងនោះ មិនត្រូវជាមួយនឹងប្រភេទស្បែករបស់អ្នកឡើយ ហើយត្រូវចៀសវាងដាច់ខាតសម្រាប់ការទិញលើកក្រោយៗ។ ២. លាងមុខជាមួយទឹកស្អាត នេះជាវិធីដែលល្អបំផុតដែលអ្នកគួរប្រើទឹកស្អាតដើម្បីលុបលាងមុខ ព្រោះស្បែកដែលកំពុងតែមានបញ្ហាប្រតិកម្ម មិនអាចលាបផលិតផលផ្តេសផ្តាសបានទៀតទេ ពុំដូច្នោះស្បែកមុខមិនអាចប្រសើរឡើងបានឡើយ។ ៣. ហាមញិច​ អេះ ឬប៉ះពាល់កន្លែងស្បែកមានបញ្ហា អ្វីដែលអ្នកគួរចៀសវាង គឺមិនអេះនៅពេលស្បែករមាស់ ព្រោះដៃអាចមានជាតិកខ្វក់ ...