ប្រើគ្រីមលាបមុខថ្លៃយ៉ាងណាក៏មិនទទួលបានផល មកពីហេតុផល ៥ យ៉ាងនេះ

ប្រើគ្រីមលាបមុខថ្លៃយ៉ាងណាក៏មិនទទួលបានផល មកពីហេតុផល ៥ យ៉ាងនេះ ចំណាយទាំងពេលវេលា ចំណាយទាំងលុយជាច្រើន ទៅលើគ្រីមលាបមុខ ប៉ុន្តែនៅតែមិនទទួលបានផលដូចគេសោះ។ តើបណ្តាលមកពីមូលហេតុអ្វីទៅ?ចង់ដឹងកាន់តែច្បាស់ មូលហេតុទាំង ៥ខាងក្រោមនេះ នឹងធ្វើឲ្យអ្នកអស់ចម្ងល់។ ១. លាបមិនបានត្រឹមត្រូវតាមការណែនាំ
មុនពេលប្រើប្រាស់គ្រីមលាបមុខណាមួយ គួរមានការប្រុងប្រយ័ត្ន និងព្យាយាមអនុវត្តឲ្យបានត្រឹមត្រូវតាមការណែនាំ។ ឧទាហរណថា អ្នកប្រើគ្រីមពេលថ្ងៃ យកទៅលាបនៅពេលយប់ នោះវានឹងបង្កទៅជាកើតមុន និងមិនទទួលបានប្រសិទ្ធិភាពជាដើម។ ២. កម្តៅគ្រីមដោយញីនឹងម្រាមដៃថ្នមៗ មុនពេលលាបនៅលើមុខ
នេះជាអ្វីដែលភាគច្រើនអ្នកបានមើលរំលង ប៉ុន្តែវាជាវិធីមួយដ៏ល្អបំផុត។ ជាពិសេសសម្រាប់គ្រីមលាបមុខ ដែលអាចផ្តល់សំណើមនិងមានជាតិប្រេង ការកម្តៅដោយញីនឹងម្រាមដៃថ្នមៗ មុនពេលលាប ជារឿងចាំបាច់ដើម្បីធ្វើឲ្យគ្រីមជ្រាបចូលទៅក្នុងស្បែកបានល្អ ហើយកុំភ្លេចធ្វើការលាបគ្រីមដោយយកដៃសង្កត់តិចៗនៅលើស្បែកមុខ។ ៣. ប្រើប្រាស់គ្រីមច្រើនមុខក្នុងពេលតែមួយ
ដោយសារតែឃើញ ការផ្សព្វផ្សាយជាច្រើន បាននិយាយពីផលល្អរបស់ផលិតផលនិមួយៗ ទើបធ្វើឲ្យអ្នកពិបាកក្នុងការសម្រេចចិត្តជ្រើសរើស និងចង់ប្រើប្រាស់ក្នុងពេលតែមួយដើម្បីឆាប់ឃើញផល។ ផ្ទុយទៅវិញ វាជាវិធីមិនត្រឹមត្រូវទាល់តែសោះ ព្រោះក្នុងផលិតផលនិមួយៗសុទ្ធតែមានសារធាតុផ្សំផ្សេងៗ ដែលអាចបង្កទៅជាប្រតិកម្មលើស្បែក។ ក្នុងនោះដែរ អ្នកមិនគួរលាបគ្រីម ដែលមានសារធាតុ AHA BHA ច្រើនពេកឡើយ ពុំដូច្នោះទេវានឹងបង្កទៅជាឡើងមុនជាក់ជាមិនខាន។ ៤. ប្រើប្រាស់គ្រីម មិនត្រូវជាមួយនឹងប្រភេទស្បែក
គ្រីមដែលល្អសម្រាប់ស្បែកអ្នកដទៃ មិនប្រាកដថាវាត្រូវនឹងស្បែករបស់អ្នកឡើយ។ គួរដឹងពីប្រភេទស្បែកខ្លួនឯងឲ្យបានច្បាស់សិន ដូចជាអ្នកមានស្បែកស្ងួត ប្រេង ស្តើង ឬឆាប់ប្រតិកម្ម...ទើបអាចសម្រេចចិត្តថាគួរទិញគ្រីមប្រភេទណាដែលស័ក្តិសម។ ម្យ៉ាងវិញទៀត អ្នកក៏អាចទៅពិគ្រោះយោបល់ជាមួយអ្នកជំនាញផ្នែកសើស្បែកផងដែរ ដើម្បីចៀសវាងការខូចខាតដល់សុខភាពស្បែកទៅថ្ងៃអនាគត់ ៥. ប្រើប្រាស់ពេលវេលាយូរ ប៉ុន្តែនៅតែមិនទទួលបានផល
ល្មមដល់ពេលទទួលស្គាល់ការពិត ប្រសិនបើអ្នកមិនចង់ខ្ជះខ្ជាយទាំងលុយកាក់និងពេលវេលាតទៅទៀត។ ថ្វីត្បិតតែគ្រីមមួយចំនួន ត្រូវការភាពអត់ធ្មត់ និងពេលវេលាខុសៗគ្នាទម្រាំទទួលបានផល ប៉ុន្តែក៏មិនមែនយូររហូតដល់ទៅរាប់ឆ្នាំដែរ។ បើអ្នកសង្កេតឃើញថា ពេលលាបហើយមិនប្លែកឬប្រែប្រួលសូម្បីតែបន្តិច ដល់ពេលប្តូរចេញហើយ៕

Comments

Popular posts from this blog

របៀបថែរក្សាភ្នែកសម្រាប់អ្នកធ្វើការច្រើនជាមួយកុំព្យូទ័រ

ព័ត៌មានលម្អិតពីផលិតផល Plant Extracts