សារធាតុផ្សំជាច្រើននៅក្នុងផលិតផលគ្រឿងសម្អាង ដែលអ្នកជំនាញសើស្បែក មិនណែនាំឲ្យប្រើប្រាស់

គ្រូពេទ្យជំនាញខាងសើស្បែកបានសិក្សាដោយផ្ទាល់ទៅលើសារធាតុផ្សំ ការព្យាបាល និងការអនុវត្តន៍ផ្សេងៗ ដើម្បីសុខភាពស្បែក។ ក្នុងនោះដែរ មានសារធាតុមួយចំនួន ដែលអ្នកជំនាញ មិនណែនាំឲ្យប្រើប្រាស់ ព្រោះវាអាចបង្កគ្រោះថ្នាក់ដល់ស្បែករបស់អ្នក។
ផលិតផលដែលមានសារធាតុជម្រុះកោសិកាជ្រុល ការដុះខាត់ មានតួនាទីអាចជម្រុះកោសិកាងាប់ៗនៅលើស្បែកបានយ៉ាងលឿន ប៉ុន្តែប្រសិនបើអ្នកប្រើប្រាស់ហួសប្រមាណ វាមិនល្អចំពោះសុខភាពស្បែកនោះឡើយ។ សារធាតុជម្រុះកោសិកាលក្ខណៈគីមីរួមមាន AHAs (Glycolic Acid, Lactic Acid) ដែលអាចបណ្តាលឲ្យស្បែកស្រអាប់ និងឡើងស្នាមអុចមុនវ័យ នៅពេលដែលអ្នកប្រើប្រាស់លើសកម្រិត។
ផលិតផលដែលបន្ថែមក្លិនក្រអូប ក្លិនសិប្បនិម្មិត ដែលបានបន្ថែមនៅក្នុងផលិតផលគ្រឿងសម្អាង អាចធ្វើឲ្យអ្នកមានអារម្មណ៍ល្អ និងចូលចិត្តក្លិនក្រអូបរបស់វា។ ផ្ទុយទៅវិញ ប្រភេទស្បែកមួយចំនួន អាចមានអាការៈរោលរមាស់ ប្រតិកម្ម រួមទាំងផលប៉ះពាល់ផ្សេងៗ ជាមួយនឹងក្លិនក្រអូប។
ផលិតផលដែលមានជាតិអាល់កុលស្ងួត ជាតិអាល់កុលស្ងួតមាននៅក្នុងផលិតផលជាច្រើនប្រភេទ ដូចជាផលិតផលថែរក្សាសក់ ទឹកអប់ និងផលិតផលថែរក្សាស្បែកផងដែរ។ ក្នុងនោះរួមមានសារធាតុផ្សំដូចជា សារធាតុប្រឆាំងអុកស៊ីតកម្ម, ceramides, peptides, hyaluronic acid and niacinamide ជាដើម។ ផលិតផលចម្រាញ់ពីក្រូចឆ្មារ
អ្នកប្រហែលជាគិតថាសារធាតុចម្រាញ់ចេញពីក្រូចឆ្មារមិនមែនបែបធម្មជាតិ គឺមិនល្អសម្រាប់ស្បែក ប៉ុន្តែតាមការពិតសូម្បីតែផលិតផលដែលមានគ្រឿងផ្សំសរីរាង្គធម្មជាតិក៏ដោយ ឲ្យតែផលិតចេញពីក្រូចឆ្មារ គឺអាចបណ្តាលឱ្យស្បែករោលរលាកបានដែរ៕

Comments

Popular posts from this blog

របៀបថែរក្សាភ្នែកសម្រាប់អ្នកធ្វើការច្រើនជាមួយកុំព្យូទ័រ

ព័ត៌មានលម្អិតពីផលិតផល Plant Extracts