មកដឹងអាថ៌កំបាំងមួយចំនួន ដើម្បីទទួលបានស្បែកលឺចែងចាំងដូចកញ្ចក់ ដែលនារីកូរ៉េភាគច្រើនពេញនិយម ប្រសិនបើស្បែករបស់អ្នកស្រស់ស្អាតនិងមានសុខភាពល្អដោយគ្មានបញ្ហានោះវាពិតជាអស្ចារ្យណាស់។ តើអ្នកចង់បានស្បែកបែបនោះដែរទេ??? កុំផ្តោតតែលើការតុបតែងមុខជាមួយគ្រឿងសម្អាងគ្រប់ប្រភេទ ដើម្បីបិទបាំងស្បែករបស់អ្នកឱ្យមើលទៅស្អាតឥតខ្ចោះ។ ប៉ុន្តែត្រូវតែឧស្សាហ៍ព្យាយាមថែរក្សាស្បែកឱ្យបានទៀងទាត់និងត្រឹមត្រូវ ដើម្បីថែបំប៉នស្បែកឱ្យស្រស់ស្អាតភ្លឺថ្លាមានសុខភាពល្អ ដោយមិនចាំបាច់ផាត់មុខក្រាស់ៗដូចមុនទៀត។ នៅពេលនិយាយអំពីស្បែកស្រស់ស្អាត និងមានជាតិទឹកមនុស្សជាច្រើនតែងតែនឹកគិតដល់ស្បែកស្ត្រីកូរ៉េមុនគេ។ ព្រោះជនជាតិកូរ៉េបើទោះបីជាពួកគេជាមនុស្សសាមញ្ញដែលមិនមែនជាតារាល្បីឬជាអាយដលក៏ដោយ ស្បែករបស់ពួកគេមើលទៅ សនិងថ្លាបែបធម្មជាតិ និងគ្មានស្នាមអុចខ្មៅឡើយ។ ថ្ងៃនេះយើងនឹងបង្ហាញនូវអាថ៌កំបាំងមួយចំនួន ដើម្បីទទួលបានស្បែកចែងចាំងដូចកញ្ចក់ មានជាតិទឹកនិងពន្លឺដូចនារីកូរ៉េ។ សម្អាតមុខ ២ ជំហាន ត្រូវចងចាំថាភាពស្អាតអនាម័យ គឺជាទ្វារទៅកាន់ស្បែកស្អាតនិងមានសុខភាពល្អ។ ដូចនេះការលាងមុខរបស់អ្នកជាមួយហ្វូមលាងសម្អាតតែមួយមុខ ប្រហែលជាមិនអាចសម្អាតស្បែកបានជ្រៅស្អាតល្អនោះទេ។ ជាត...
Posts
Showing posts from October, 2021