បញ្ឈប់បញ្ហាស្បែករោលប្រតិកម្ម ពីការប្រើផលិតផលខុស តាមវិធីទាំងនេះ
បញ្ហាចម្បងដែលបណ្តាលឲ្យមិត្តៗនារីមានការព្រួយបារម្ភខ្លាំងបំផុត គឺស្បែកមានអាការៈប្រតិកម្ម ឡើងរោលក្រហម មុនតូចៗដោយសារតែការប្រើប្រាស់ផលិផលខុស។ លើសពីនេះទៅទៀត ស្បែករបស់អ្នករមាស់និងហើមផងដែរ។ ដរាបណាអ្នកកំពុងតែជួបបញ្ហាទាំងអស់នោះ កុំភ្លេចធ្វើតាមវិធីខាងក្រោមនេះ ដើម្បីជួយស្រោចស្រង់ស្បែកឡើងវិញ។
១. ឈប់ប្រើប្រាស់ភ្លាមៗ
មិនគួរបន្តប្រើទៀតទេ សម្រាប់គ្រប់ផលិតផលទាំងអស់ មិនថាហ្វូមលាងមុខ គ្រីមលាបមុខ ឬសាប៊ូដុសខ្លួនក៏ដោយ ត្រូវឈប់ប្រើភ្លាមៗ ដើម្បីការពារមិនឲ្យស្បែកកាន់តែរងប្រតិកម្មខ្លាំងជាងមុន។ គួរពិនិត្យមើលសារធាតុផ្សំឡើងវិញ បើវាមានលក្ខណៈខុសគ្នា ពីផលិតផលដែលអ្នកធ្លាប់ប្រើប្រាស់ពីមុនមក មានន័យថាសារធារតុផ្សំទាំងនោះ មិនត្រូវជាមួយនឹងប្រភេទស្បែករបស់អ្នកឡើយ ហើយត្រូវចៀសវាងដាច់ខាតសម្រាប់ការទិញលើកក្រោយៗ។
២. លាងមុខជាមួយទឹកស្អាត
នេះជាវិធីដែលល្អបំផុតដែលអ្នកគួរប្រើទឹកស្អាតដើម្បីលុបលាងមុខ ព្រោះស្បែកដែលកំពុងតែមានបញ្ហាប្រតិកម្ម មិនអាចលាបផលិតផលផ្តេសផ្តាសបានទៀតទេ ពុំដូច្នោះស្បែកមុខមិនអាចប្រសើរឡើងបានឡើយ។
៣. ហាមញិច អេះ ឬប៉ះពាល់កន្លែងស្បែកមានបញ្ហា
អ្វីដែលអ្នកគួរចៀសវាង គឺមិនអេះនៅពេលស្បែករមាស់ ព្រោះដៃអាចមានជាតិកខ្វក់ ដែលបណ្តាលឲ្យស្បែកកាន់តែជួបបញ្ហាធ្ងន់ធ្ងរជាងមុន ថែមទាំងឆាប់ឆ្លងមេរោគផងដែរ។
៤. ចៀសវាងការប្រើម៉ាស់បិតមុខគ្រប់ប្រភេទ
ការប្រើម៉ាស់បិតមុខ អាចរំខានដល់ផ្ទៃខាងលើនៃស្បែក និងធ្វើឲ្យស្បែកស្ងួត ដែលមិនស័ក្តិសមធ្វើក្នុងអំឡុងពេលស្បែកកំពុងតែមានប្រតិកម្មនោះទេ។ យល់ល្អគួរទុកស្បែកមុខចោលទទេសិន។
៦. លេបថ្នាំដែលមានសារធាតុ probiotic
ជាទូទៅស្បែកមុខមានសារធាតុ probiotic ពីធម្មជាតិស្រាប់ហើយ ប៉ុន្តែពេលមានបញ្ហាប្រតិកម្ម វានឹងបាត់បង់បណ្តាលឲ្យមុខគ្មានតុល្យភាព។ ហេតុនេះហើយ ការលេបថ្នាំដែលមានសារធាតុ probiotic អាចធ្វើឲ្យស្បែគត្រលប់ទៅរកសភាពធម្មតាវិញ មានតុល្យភាព និងលែងប្រតិកម្មតទៀត៕





Comments
Post a Comment