គុណវិបត្តិនៅពេលដែលអ្នកលាបក្រែមផ្តល់សំណើមញឹកញាប់ពេក

ជាទូទៅមនុស្សស្រីដែលរស់នៅក្នុងប្រទេសអាមេរិកត្រូវបានផាកពិន័យចំនួន ២០០ដុល្លារ ប្រសិនបើលាបក្រែមនៅពេលជាប់ភ្លើងស្តុប។ មានមនុស្សមិនតិចទេ ដែលតែងតែចូលចិត្តលាបក្រែមផ្តល់សំណើមញឹកញាប់ ទាំងមិនបានដឹងថា វាអាចបង្កផលប៉ះពាល់ដល់បបូរមាត់ទៅវិញទេ ប្រសិនបើប្រើច្រើនហួសកម្រិត។ តើអ្នកដឹងទេថាវាមានគុណវិបត្តិអ្វីខ្លះទៅ?

បបូរមាត់អាចនឹងកាន់តែស្ងួតជាងមុន

យោងតាមអ្នកជំនាញផ្នែកសើស្បែកបានឲ្យដឹងថា ក្រែមផ្តល់សំណើមមានផ្ទុកសារធាតុមួយចំនួន ដែលអាចបង្កភាពរោលរមាស់ ឬជម្រុះកោសិកាខ្លាំងជ្រុលទៅលើស្បែកបបូរមាត់។ ក្នុងនោះរួមមានសារធាតុ phenol, camphor, menthol, salicylic acid ក្លិនក្រអូប រសជាតិ និងវីតាមីនE ជាដើម។ តាមការសិក្សាបានឲ្យដឹងទៀតថា មានមនុស្ស ៣៣% ដែលមានហានិភ័យនឹងជំងឺរលាកស្បែក ដោយសារតែវីតាមីន E .។
អាចធ្វើឲ្យបរិវេណជុំវិញបបូរមាត់មានអាការៈរោលរមាស់

ដើម្បីការពារមិនឲ្យមានផលប៉ះពាល់ដល់បបូរមាត់អ្នកជំនាញបានបញ្ជាក់ទៀតថា អ្នកមិនគួរលាបក្រែមផ្តល់សំណើមលើសពី៣ដងក្នុងមួយថ្ងៃ។ ពេលដែលល្អបំផុតនោះគឺត្រូវលាបក្រោយភ្ញាក់ពីគេងក្រោយពេលញ៉ាំអាហារឬផឹកទឹក និងមុនពេលចូលគេង។ ប្រសិនបើអ្នកលាបវាញឹកញាប់ជ្រុលពេក នោះបញ្ហារោលរមាស់ឬស្នាមអុចតូចៗអាចនឹងកើតមាននៅបរិវេណបបូរមាត់មិនខាន។
បបូរមាត់អាចមានសភាពក្រៀមជាងមុន

ដោយសារតែក្រែមផ្តល់សំណើមមួយចំនួន មានផ្ទុកទៅដោយសារធាតុបិតបាំងជាតិសំណើមលើបបូរមាត់ ជាហេតុធ្វើឲ្យស្បែកបបូរមាត់ពិបាកក្នុងការរក្សាកម្រិតសំណើមតាមបែបធម្មជាតិ។
Borgata Hotel Casino & Spa - JTR Hub
ReplyDeleteLocated in Atlantic City, Borgata www.jtmhub.com Hotel https://sol.edu.kg/ Casino & Spa offers the worrione finest in amenities and entertainment. 출장안마 It also 출장샵 provides a seasonal outdoor swimming