ទម្លាប់ ៤យ៉ាង គួរចៀសវាងពេលបិតម៉ាស់ ដើម្បីការពារកុំឲ្យខូចស្បែកមុខ

ពិតណាស់ការបិតម៉ាស់ គឺជាវិធីថែរក្សាស្បែកមុខដែលនរណាៗក៏អនុវត្តសឹងតែគ្រប់គ្នា។ ដោយសារតែការជឿជាក់ថា ម៉ាស់បិតមុខអាចជួយផ្តល់សំណើម  និងធ្វើឲ្យស្បែកទន់រលោង។ យ៉ាងណាមិញ មានទម្លាប់មួយចំនួនដែលអ្នកគួរចៀសវាង ដើម្បីការពារកុំឲ្យខូចស្បែកមុខរាល់ពេលបិតមុខ។

មិនសម្អាតផ្ទៃមុខមុនពេលបិតម៉ាស់


ការមិនសម្អាតផ្ទៃមុខមុនពេលបិតម៉ាស់ អាចបណ្តាលឲ្យស្បែកកើតមានបញ្ហាផ្សេងៗ ជាពិសេសការកើតមុន ដោយសារធូលីកខ្វក់។ នៅពេលដែលស្បែកមុខស្អាតល្អ ការបិតម៉ាស់ក៏អាចជ្រាបចូលសាច់មុខបានល្អ និងមានប្រសិទ្ធិភាពខ្ពស់។

បិតម៉ាស់ក្រាស់ជ្រុល



ម៉ាស់អាចជួយឲ្យស្បែកមុខស្អាតប្លែកបន្ទាប់ពីបិតរួច ប៉ុន្តែប្រសិនបើអ្នកប្រើប្រាស់ច្រើនលើសកម្រិត វាអាចបង្កឲ្យកើតមុន រោល រមាស់ជាដើម។ ដោយសារតែប្រភេទម៉ាស់មួយចំនួនមានសារធាតុផ្សំបែបខ្លាំង ដែលអាចនឹងប៉ះពាល់ស្បែក បើប្រើលើសបរិមាណ។

បិតម៉ាស់យូរពេក


ម៉ាស់បិតមុខ ធ្វើឲ្យស្បែករបស់អ្នកប្រសើរឡើងជាងមុនពិតមែន ប៉ុន្តែបើបិតយូរម៉ោងពេក ម៉ាស់នឹងប្រែជាស្ងួតហើយស្រូបយកជាតិសំណើម ធ្វើឲ្យស្បែកស្ងួតនិងរោលផងដែរ។

បិតម៉ាស់បន្ទាប់ពីព្យាបាលមុខរួច

ក្នុងអំឡុងពេលដែលអ្នកព្យាបាលមុខ មិនថាបន្ទាប់ពីញិចមុន ចាក់ Botox ឬបាញ់ឡាស៊ែរនោះឡើយ។ អ្នកមិនគួរធ្វើការបិតម៉ាស់ដាច់ខាត ព្រោះអ្នកអាចប្រឈមនឹងហានិភ័យរោលរមាស់ ឬរហូតរលាកក៏មាន៕

Comments

Popular posts from this blog

របៀបថែរក្សាភ្នែកសម្រាប់អ្នកធ្វើការច្រើនជាមួយកុំព្យូទ័រ

ព័ត៌មានលម្អិតពីផលិតផល Plant Extracts