របៀបផាត់មុខខ្លីៗ អាចជួយបង្កើនភាពទាក់ទាញលេចធ្លោភ្លាមៗ
ស្ទីលផាត់មុខចែងចាំងភ្លឺថ្លា ការគូរចិញ្ចើមឲ្យបានស្អាតខ្ញង់ បបូរមាត់ទន់រលោង គឺជាអ្វីដែលមិត្តនារីៗចង់បានរាល់ពេលផាត់មុខ។ ការនិយមស្ទីលបែបធម្មជាតិក៏នៅតែបន្ត ក្នុងរយៈពេលប៉ុន្មានឆ្នាំក្រោយមកនេះ។ ទោះបីស្ថិតនៅក្នុងវ័យជិត៣០ឆ្នាំក៏ដោយ បើចង់ឲ្យការផាត់មុខនៅតែមានភាពស្រស់ស្អាតទាក់ទាញ កុំភ្លេចរបៀបផាត់មុខដូចខាងក្រោម។
ប្រើម្សៅទ្រនាប់ស្តើងៗ

ជំហានដំបូងត្រូវជ្រើសរើសប្រភេទម្សៅទ្រនាប់ដែលមានសាច់ស្តើងស្រាល និងមានកំហាប់រាវ។ ដោយសារតែម្សៅទ្រនាប់ដែលខាប់ពេក នឹងធ្វើឲ្យផ្ទៃមុខមើលទៅក្រាស់ មានសភាពកក ថែមទាំងអាចបណ្តាលឲ្យស្ទះរន្ធញើសផងដែរ។ អ្នកអាចជ្រើសរើសម្សៅផាត់ទឹក (Cushion) ម្សៅទ្រនាប់ និងបន្ថែមម្សៅហ៊ុយពីលើតិចៗជាការស្រេច។ យ៉ាងណាក៏ដោយ មិនគួរភ្លេចធ្វើការថែរក្សាផ្ទៃមុខ ដោយផ្តល់សំណើមឲ្យបានគ្រប់គ្រាន់ និងជម្រុះកោសិកាឲ្យបានត្រឹមត្រូវ។
គូរចិញ្ចើមឲ្យចេញសរសៃបែបធម្មជាតិ

ដើម្បីឲ្យចិញ្ចើមលេចចេញទម្រង់ស្អាតនិងមានលក្ខណៈបែបធម្មជាតិ គួរជ្រើសរើសពណ៌ខ្មៅដៃដែលស្រដៀងនឹងពណ៌ចិញ្ចើម ឬប្រើដោយជក់ និងសិតជាមួយជែលដើម្បីជួយឲ្យចិញ្ចើមៀលេចចេញនូវសរសៃកាន់តែទាក់ទាញទ្វេដង។
ផាត់ភ្នែកភ្លឺផ្លេក
ពណ៌ភ្នែកភ្លឺផ្លេកគឺជាស្ទីលដ៏ពេញនិយម មិនឆាប់សាំ។ អ្នកអាចផាត់ពណ៌ស្រស់ៗឬក្រមៅតាមចំណង់ចំណូលចិត្តផ្ទាល់ខ្លួន ហើយបន្ថែមនូវគូល័រភ្លឺផ្លេកបន្តិចទៀត នោះភ្នែករបស់អ្នកកាន់តែទាក់ទាញមួយកម្រិតទៀត។
ពត់រោមភ្នែកឲ្យវែងក្រាស់បែបធម្មជាតិ

រោមភ្នែកគឺជាចំណុចទាក់ទាញបំផុតនៅលើផ្ទៃមុខ ដូច្នេះហើយនៅពេល Makeup កុំភ្លេចធ្វើការពត់រោមភ្នែក និងលាបម៉ាស្ការ៉ាបន្ថែម ដើម្បីជួយឲ្យរោមភ្នែកកាន់ក្រាស់វែងងរបានពេញមួយថ្ងៃ៕
Comments
Post a Comment