មិនចង់ឲ្យស្បែកមុខ កាន់តែឡើងប្រេង គួរចៀសពីរបៀបថែរក្សា ៤ យ៉ាងនេ
តាមការណែនាំ របស់គ្រូពេទ្យជំនាញ បានបង្ហាញថា សម្រាប់អ្នកដែលមានប្រភេទស្បែកមុខប្រេង គួរចៀសឲ្យឆ្ងាយពីរបៀបថែរក្សាស្បែក ៤យ៉ាង ដូចខាងក្រោមនេះ។ ពុំដូច្នោះទេ ស្បែកមុខនឹងកាន់តែយ៉ាប់យ៉ឺន មិនអាចប្រសើរឡើងបានឡើយ។
១. ហ្វូមលាងមុខដែលមានសារធាតុសកម្មខ្លាំងពេក
មានមនុស្សមួយចំនួនយល់ច្រឡំថា ផលិតផលលាងសម្អាតផ្ទៃមុខ ត្រូវតែមានសារធាតុផ្សំសកម្មខ្លាំងៗ ទើបអាចលាងជម្រះបានស្អាតល្អ។ ផ្ទុយទៅវិញ ផលិតផលទាំងនោះ នឹងធ្វើឲ្យស្បែកស្ងួត បាត់បង់ប្រេងធម្មជាតិ បណ្តាលឲ្យស្បែកពិបាកនឹងផលិតប្រេងមកវិញ ថែមទាំងបង្កកាខូតខាត ចុះខ្សោយ និងឆាប់ប្រតិកម្មដល់ស្បែកទៀតផង។
២. ផលិតផលដែលមានផ្ទុកជាតិអាល់កុល
គ្រប់ផលិតផល ដែលមានផ្ទុកប្រភេទជាតិអាល់កុល ៤០ អាល់កុសអេតាណុល អាល់កុល isopropyl... សុទ្ធសឹងតែជាអ្វី ដែលអ្នកគួរចៀសវាង។ ដោយសារសារធាតុទាំងនោះ ងាយនឹងបង្កឲ្យស្បែកស្ងួតខ្លាំង និងពិបាកក្នុងការផលិតប្រេងធម្មជាតិលើមុខ។ លើសពីនេះទៅទៀត អ្នកអាចនឹងមានអារម្មណ៍ ដូចជាស្អិតលើស្បែកមុខ ហើយវាក៏អាចបណ្តាលទៅជាការកើតមុន។
៣. ប្រើហ្វូមលាងមុខស្រាលពេក
ប្រើផលិតផលលាងមុខដែលមានសារធាតុផ្សំខ្លាំងពេកក៏មិនល្អ រីឯស្រាលពេក ក៏មិនល្អដូចគ្នា។ គ្រូពេទ្យជំនាញ បានណែនាំឲ្យអ្នកមានស្បែកមុខប្រេង ចៀសពីហ្វូមលាងមុខដែលគ្មានពពុះសោះ ព្រោះវាមិនអាចជម្រះ ជាតិប្រេងលើស្បែកបានល្អឡើយ។ វាអាចបង្កទៅជា ការស្ទះរន្ធញើស មុនក្បាលខ្មៅ មុនរោល ហើយស្បែកក៏ពិបាកនឹងស្រូវយកសារធាតុល្អៗ ពីផលិតលថែរក្សាស្បែក។ ហេតុនេះហើយ ការជ្រើសរើសផលិតផលលាងសម្អាតឲ្យស័ក្តិសមជាមួយប្រភេទស្បែកមុខ គឺសំខាន់ខ្លាំងណាស់។
៤. ប្រើឡេឬគ្រីមលាបមុខប្រភេទខាប់
ឡេឬគ្រីមលាបមុខប្រភេទខាប់ ពេលលាបហើយឃើញមុខរលោងចែងចាំងពិតមែន ប៉ុន្តែអាចធ្វើឲ្យអ្នកមានអារម្មណ៍ថាធ្ងន់ និងគ្មានផាសុកភាពលើស្បែកមុខ។ គួរបើ្រប្រភេទ ស្រាល ឬជែល ដែលមានតួនាទីផ្តល់សំណើមដល់ស្បែក ឆាប់ជ្រាបចូលសាច់មុខបានល្អ និងវាគ្មានសភាពស្អិតលើស្បែក៕




Comments
Post a Comment