៥ ហេតុផល ដែលមនុស្សស្រីគួរលាបឡេការពារកម្តៅថ្ងៃជាប្រចាំ


តើអ្នកធ្លាប់គិតថា ឡេការពារកម្តៅថ្ងៃ មិនចាំបាច់ត្រូវលាបជាប្រចាំមែនទេរាល់ពេលត្រូវចេញទៅខាងក្រៅម្តងៗ ប្រសិនបើអ្នកមិនឆ្លៀតស្វែងរកវិធីការពារទេនោះ ស្បែករបស់អ្នកនឹងខូចខាតដោយមិនដឹងខ្លួន។ ខាងក្រោមនេះជាហេតុផល ដែលអ្នកគួរ លាបឡេការពារកម្តៅថ្ងៃជាប្រចាំ ព្រោះវាប្រៀបបាននឹងរនាំងដ៏រឹងមាំសម្រាប់ការពារសុខភាពស្បែក។

១. មានតួនាទីការពារស្បែកពីបញ្ហាផ្សេងៗ


បញ្ហាមួយចំនួនដូចជា ការកើតមុន ស្នាមអុចខ្មៅ ស្នាមអាចម៍រុយ គឺអាចលេចចេញមកដោយសារតែស្បែករបស់អ្នក ប៉ះពាល់ផ្ទាល់ជាមួយកម្តៅថ្ងៃ។ ហេតុនេះហើយទើបបានជា ការលាបឡេការពារ ពិតជាសំខាន់ខ្លាំងណាស់ សូម្បីតែពេលនៅផ្ទះក៏ដោយ។ ពន្លឺថ្ងៃអាចចាំងចូល នៅគ្រប់ទីកន្លែងទាំងអស់ ដូច្នេះគួរការពារទុកជាមុន ប្រសើរជាងព្យាបាល នៅពេលស្បែកបានខូចទៅហើយ។

២. អាចកាត់បន្ថយហានិភ័យនៃជំងឺមហារីកស្បែក


ពិតណាស់ឡេការពារកម្តៅថ្ងៃ អាចកាត់បន្ថយហានិភ័យនៃជំងឺមហារីកស្បែក ព្រោះវាសារធាតុទប់ស្កាត់ មិនឲ្យកាំរស្មីព្រះអាទិត្យប៉ះជាមួយនឹងស្បែករបស់អ្នកផ្ទាល់។ មួយវិញទៀត គួរជ្រើសរើសឡេណាដែលមានសារធាតុ SPF ខ្ពស់ មុនពេលចេញទៅខាងក្រៅ។

៣. អាចជួយរក្សាជាតិខូឡាជែនក្នុងស្បែក

ជឿឬមិនជឿ ប៉ុន្តែឡេការពារកម្តៅថ្ងៃ ពិតជាអាចជួយរក្សាជាតិខូឡាជែននៅក្នុងស្បែករបស់អ្នក។ ដូចដែលអ្នកបានដឹងហើយថា ខូឡាជែនគឺជាសារធាតុដ៏សំខាន់ ដែលធ្វើឲ្យស្បែកទន់ រលោង មានភាពរលាស់ និងមានសុខភាពល្អ។


៤. កាត់បន្ថយស្បែកខ្មៅស្រអាប់

នៅពេលស្បែកប៉ះនឹងកម្តៅព្រះអាទិត្យកាន់់តែយូរ ភាពខ្មៅស្រអាប់នឹងកើនឡើងកាន់តែខ្លាំងដូចគ្នា។ ស្បែកដែលត្រូវបានបំផ្លាញដោយពន្លឺថ្ងៃ ក៏ពិបាកកែខៃឲ្យដូចដើមវិញខ្លាំងណាស់។ ហេតុផលទាំងនោះហើយ ទើបបានជាអ្នកត្រូវលាបឡេការពារកម្តៅថ្ងៃកុំបីខាន។

៥. ជួយថរក្សាស្បែកឲ្យនៅតែក្មេងវ័យ


មនុស្សស្រីដែលចេះថែរក្សាស្បែកត្រឹមត្រូវ ទោះស្ថិតក្នុងវ័យច្រើន ក៏ស្បែកមើលទៅនៅតែក្មេងជាងវ័យ។ ប្រសិនបើអ្នកមិនចង់ឲ្យស្បែកវិវត្តទៅរកភាពចាស់ ឆាប់ជ្រីវជ្រួញ កុំមើលរំលងឡេការពារកម្តៅថ្ងៃដាច់ខាត។ ជាពិសេសត្រូវលាបយ៉ាងហោចណាស់ឲ្យបានពី ១៥-២០នាទី មុនពេលចេញទៅខាងក្រៅ៕

Comments

Popular posts from this blog

របៀបថែរក្សាភ្នែកសម្រាប់អ្នកធ្វើការច្រើនជាមួយកុំព្យូទ័រ

ព័ត៌មានលម្អិតពីផលិតផល Plant Extracts