វិធីកម្ចាត់មុននៅបវិវេណថ្គាម យ៉ាងមានប្រសិទ្ធិភាព
មុននៅលើថ្គាមគឺជាបញ្ហាចម្បងដែលតែងតែកើតមានចំពោះមនុស្សពេញវ័យ។ ដោយសារតែបម្រែបម្រួលនៃអ័រម៉ូនគ្មានតុល្យភាព នៅពេលដែលមករដូវជាដើម។ ប៉ុន្តែនេះមិនមែនជាហេតុផលតែមួយមុខឡើយ ជួនកាលអាចបណ្តាលមកពីជាតិប្រេងលើសកម្រិត ជាតិកខ្វក់កកកុញ បាក់តេរី និងកោសិកាងាប់ៗនៅស្បែក។ ដំណោះស្រាយដ៏ល្អ សម្រាប់អ្នកដែលមានមុនកើតនៅបរិវេណថ្គាម គួរដឹងពីការពារទប់ស្កាត់ឲ្យបានត្រឹមត្រូវ ទើបអាចទទួលបានផល។
ចៀសវាងយកដៃប៉ះមុខ
នៅពេលភ្លេចខ្លួន អ្នកប្រហែលជាចូលចិត្តយកដៃប៉ះផ្ទៃមុខញឹកញាប់។ តើអ្នកដឹងទេថា? ទម្លាប់បែបនេះ ប្រៀបបានដូចជាបញ្ជូនជាតិកខ្វក់ពីដៃរបស់អ្នក ទៅកាន់ស្បែកមុខ ដែលងាយនឹងធ្វើឲ្យមុខកើតមុន ជាពិសេសត្រង់កន្លែងចង្កាដែលប៉ះច្រើនជាងគេ។ អ្នកអាចកាន់អង្អែលសាច់មុខបាន ដរាបណាដៃរបស់អ្នកទើបតែលាងស្អាតល្អ។
ចៀសវាងកាតផាត់មុខក្រាស់ជ្រុល

មុនដែលកើតនៅបរិវេណថ្គាម អាចចេញកាន់តែច្រើនទៅៗ ប្រសិនបើអ្នកចូលចិត្តតុបតែងមុខក្រាស់ៗជ្រុល។ ការប្រើប្រាស់ម្សៅទ្រនាប់ ម្សៅបិតបាំងស្នាម ម្សៅហ៊ុយ ឬពណ៌វាយស្រមោលនៅថ្គាម ជាច្រើនជាន់ បានធ្វើឲ្យស្បែកស្ទះរន្ធញើស និងធ្វើឲ្យបាក់តេរី រួមទាំងជាតិធូលីកខ្វក់ផ្សេងៗជ្រាបចូលទៅក្នុងស្បែក បង្កឲ្យកើតមុនមិនឈប់។ ហេតុនេះហើយ គួរកាត់បន្ថយការ Makeup ឬធ្វើក្នុងកម្រិតស្រាលបំផុត។
ប្រើផលិតផលដែលមានសារធាតុកម្ចាត់មុន

វិធីដ៏ល្អមួយទៀតគឺត្រូវជ្រើសរើសផលិតផល ដែលមានសារធាតុកម្ចាត់មុន មានដូចជា salicylic acid, benzoyl peroxide and myristic acid ដែលអាចទប់ស្កាត់ប្រឆាំងនឹងការកើតមុនបានយ៉ាងមានប្រសិទ្ធិភាព៕

Comments
Post a Comment